Home ព័ត៌មានកីឡា មានក្លឹបជាច្រើនចង់បានខ្សែការពាររបស់ Arsenal

មានក្លឹបជាច្រើនចង់បានខ្សែការពាររបស់ Arsenal

0

យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Arsenal បាន​បញ្ចុះបញ្ចូល​កីឡាករ​ប៉ូឡូញ Jakob Kiwior ដោយ​ជោគជ័យ​ឱ្យ​គាត់បន្ត​ស្នាក់នៅ​ក្លឹប​រហូត​ដល់​ខែ​មករា បើ​ទោះ​បី​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​អឺរ៉ុប​មួយ​ចំនួន​ក៏​ដោយ។ ក្រុមកាំភ្លើងធំបានធានាខ្សែការពារវ័យ ២៣ ឆ្នាំថាប្រសិនបើគាត់ចង់ចាកចេញក្នុងទីផ្សារដោះដូរកីឡាកររដូវរងា ខាងក្លឹបនឹងអនុញ្ញាតឱ្យគាត់ស្វែងរកឱកាសផ្សេងទៀត។

កីឡាករ Kiwior បាននឹងកំពុងពិចារណាក្នុងការវិលត្រលប់ទៅកាន់ Serie A វិញនៅរដូវក្តៅនេះ ដោយក្លឹបយក្សអ៊ីតាលីជាច្រើនរួមមាន AC Milan, Inter Milan, Juventus, Roma និង Bologna បង្ហាញចំណាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់។ បន្ថែមពីលើក្រុមអ៊ីតាលី ក៏មានក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាចង់បានកីឡាករ Kiwior ផងដែរ។ ហើយក្លឹប Aston Villa និង Brighton នៅ Premier League ក៏កំពុងតាមដានស្ថានភាពរបស់កីឡាករផងដែរ៕

Previous articleឯកឧត្តម គួច ចំរើន ឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់
Next articleក្លឹប Aston Villa ត្រូវបាន UEFA ពិន័យ