Zubimendi ប្រាប់ពីមូលហេតុដែលមិនផ្ទេរទៅកាន់ Liverpool

0

ខ្សែបម្រើសញ្ជាតិអេស្បាញនិយាយថាជីវិតរបស់គាត់គឺនៅ Real Sociedad បន្ទាប់ពីបានច្រានចោលឱកាសក្នុងការផ្ទេរទៅក្លឹបយក្សមួយរបស់អឺរ៉ុបនៅរដូវក្តៅនេះ។ ការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ Liverpool លើកីឡាករវ័យ ២៥ឆ្នាំរូបនេះ ក្រោយការបង្ហាញទម្រង់លេងយ៉ាងល្អរបស់គាត់អោយក្រុមជម្រើសជាតិអេស្ប៉ាញនៅ Euro ២០២៤ កាលពីរដូវក្តៅ។ ក្រោយការសម្រេចចិត្តស្នាក់នៅបន្តជាមួយក្រុម Real Sociedad ធ្វើអោយបំបែកនៅភាពស្ងៀមស្ងាត់ជុំវិញការបរាជ័យរបស់ក្លឹប Liverpool ក្នុងការផ្ទេរយកគាត់។

និយាយទៅកាន់ Marca គាត់បាននិយាយថា៖ «មិត្តរបស់ខ្ញុំដឹងច្បាស់ណាស់ថា អ្វីដែលខ្ញុំសម្រេចចិត្តគឺល្អបំផុត។ គ្មានសម្ពាធអ្វីទាំងអស់។ Real Sociedad សម្រាប់ខ្ញុំគឺជាជីវិតរបស់ខ្ញុំ ខ្ញុំគិតថាខ្ញុំបានចំណាយពេលពាក់កណ្តាលជីវិតរបស់ខ្ញុំនៅទីនោះ។ អ្វីទាំងអស់របស់ខ្ញុំ គឺជាផ្នែកមួយរបស់ Real Sociedad វាជាជិវិតរបស់ខ្ញុំ»។

កីឡាករ Zubimendi ប្រហែលជាបានសម្រេចចិត្តស្នាក់នៅក្នុងពេលនេះ ប៉ុន្តែប្រសិនបើគាត់បន្តបង្ហាញទម្រង់លេងក្នុងកម្រិតដដែល វាអាចរដូវកាលចុងក្រោយរបស់គាត់នៅ La Liga ព្រោះក្រុមកំពូលៗនឹងមកជួបម្តងទៀតនៅរដូវក្តៅក្រោយ។ ម្ចាស់ជើងឯក Copa del Rey មានកុងត្រាជាមួយក្លឹប Real Sociedad ដល់ឆ្នាំ ២០២៧ ប៉ុន្តែក្លឹបមិនមានកៅអីលេងនៅតំបន់អឺរ៉ុប ដែលវាជាកត្តាធ្វើអោយខ្សែបម្រើរូបនេះគិតអំពីអនាគតខ្លួនម្តងទៀត។

ក្លឹប Sociedad បានចាប់ផ្តើមរដូវកាលដំបូងដ៏ពិបាក ដោយទើបតែរកបាន ៤ពិន្ទុប៉ុណ្ណោះពីការប្រកួតទាំងអស់។ កីឡការ Zubimendi និងក្រុមរបស់គេ នឹងត្រូវជួបជាមួយក្លឹប Real Madrid បន្ទាប់ពីថ្ងៃឈប់សម្រាក់អន្តរជាតិ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏បានត្រៀមរួចរាល់ក្នុងការប្រកួតជាមួយស៊ែប៊ី និងស្វីសក្នុង Nations League ជាមុនសិន៕