Home ព័ត៌មានកីឡា ក្លឹបមួយចំនួននៅទួរគីកំពុងចង់បាន Trippier

ក្លឹបមួយចំនួននៅទួរគីកំពុងចង់បាន Trippier

0

អនាគតរបស់ Kieran Trippier នៅ Newcastle United ស្ថិតក្រោមភាពមិនច្បាស់លាស់ ខណៈមានក្លឹបមួយចំនួនមកពីប្រទេសទួរគីបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារស្តាំដែលមានបទពិសោធន៍។ នេះបើយោងតាមការចេញផ្សាយរបស Sky Sports News បានអោយដឹងថាក្លឹបនៅទួរគី Super Lig ដូចជា Fenerbahce, Besiktas និង Eyupsor សុទ្ធតែបានធ្វើការសាកសួរអំពីការខ្ចីជើងកីឡាករ Trippier ជាមួយនឹងជម្រើសទិញផ្តាច់។

កីឡាករសញ្ជាតិអង់គ្លេសមានវ័យ ៣៣ឆ្នាំ គឺមានសកម្មភាពកំណត់សម្រាប់រដូវកាលនេះ ដោយគាត់ទើបតែបង្ហាញខ្លួនបានម្តងគត់សម្រាប់ក្លឹប Newcastle នៅក្នុងការប្រកួត ៣ដងនៅ Premier League។ នេះបានជំរុញឱ្យមានការពិភាក្សាអំពីការចាកចេញដែលអាចទៅរួច ដោយក្លឹបទួរគីចង់បន្ថែមខ្សែការពារសម្រាប់ក្រុមរបស់ពួកគេផង៕

Previous articleRoma កក់កន្លែងតេស្តសុខភាពសម្រាប់កីឡាករ Mats Hummels
Next articleរាជរដ្ឋាភិបាល ចុះហត្ថលេខាលើផែនការសាងសង់បញ្ចប់ផ្លូវក្រវាត់ព្រំដែន ដោយប្រើរយៈពេល ១០ឆ្នាំ ជាមួយថវិកាជាង ២០០លានដុល្លារ