Girona បានព្រមព្រៀងក្នុងការចុះហត្ថលេខាលើយុវជនសញ្ជាតិកូឡុំប៊ី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Girona បានព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Yaser Asprilla ពីក្លឹប Watford។

ក្លឹប Girona បានយកឈ្នះលើការប្រកួតប្រជែងជាមួយនឹងក្លឹបជាច្រើនក្នុងការចុះហត្ថលេខាយកយុវជនសញ្ជាតិកូឡុំប៊ី។

កីឡាករ Asprilla និងភ្នាក់ងាររបស់គាត់នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញនៅថ្ងៃនេះ។ ហើយការធ្វើតេស្តសុខភាពក៏នឹងធ្វើឡើងនៅថ្ងៃនេះដូចគ្នា៕