យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកកីឡាក្លឹប Bayern លោក Eberl បាននិយាយថា៖
«យើងនឹងមិនចុះហត្ថលេខាយកកីឡាករណាម្នាក់នោះទេ បន្ទាប់ពីកីឡាករ Stanisić បានរងរបួស។ ក្រុមត្រូវបានកំណត់រួចរាលហើយ។ ប្រសិនបើ Leon Goretzka ស្នាក់នៅ គាត់នឹងក្លាយជាសមាជិកពេញលេញនៃក្រុមរបស់យើង»៕