យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ilkay Gündogan អាចនឹងចាកចេញពីក្លឹប Barca នៅមុនបញ្ចប់ទីផ្សារដោះដូរកីឡាករ។
មិនទាន់ធានានោះទេ ប៉ុន្តែភ្នាក់ងាររបស់គាត់ចាប់ផ្តើមស្វែងរកជម្រើសថ្មី ខណៈក្លឹប Barca បើកចំហក្នុងការអនុញ្ញាតអោយគាត់ចាកចេញ។ លោក Hansi Flick បាននិយាយថាគាត់រំពឹងថា Ilkay Gündogan នឹងបន្តស្នាក់នៅនារដូវក្តៅនេះ ប៉ុន្តែដំណោះស្រាយបានបង្ហាញហើយ គាត់អាចនឹងចាកចេញ៕