Atalanta បានត្រៀមក្នុងការចុះហត្ថលេខាយកកីឡាកររបស់ Udinese

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atalanta បានត្រៀមក្នុងការចុះហត្ថលេខាយកកីឡាករ Lazar Samardzić! ការផ្ទេរចាប់ផ្តើមបោះត្រា នៅថ្ងៃនេះ។

តម្លៃនៃការផ្ទេរប្រមាណ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ខណៈកីឡាករ Lazar Samardzić នឹងមិនទៅជួយក្រុម Udinese នៅសប្តាហ៍នេះនោះទេ ដោយគាត់នឹងធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប Atalanta៕