យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea មានផែនការលក់កីឡាករ Ben Chilwell ក្នុងរយៈពេល ១៥ថ្ងៃទៀត ហើយលោក Maresca ក៏បានបញ្ជាក់អំពីរឿងនេះផងដែរ។
លោក Maresca បាននិយាយអំពីកីឡាករ Ben Chilwell ថា៖ «បាទ ខ្ញុំគិតថាវាជាការល្អដែលគាត់ទៅ ដូច្នេះគាត់អាចស្វែងរកនាទីសម្រាប់លេងដែលគាត់ត្រូវការ។ ខ្ញុំពេញចិត្តគាត់ ហើយបញ្ហាគឺគាត់កំពុងតស៊ូស្វែងរកនូវតំណែងដ៏ត្រឹមត្រូវមួយនៅក្នុងក្រុម ដូច្នេះគាត់អាចនឹងចាកចេញ….»៕