ការផ្ទេរ Gallagher ទៅកាន់ក្លឹប Atletico Madrid កំពុងច្របូកច្របល់

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្ទេរកីឡាករ Conor Gallagher ទៅកាន់ក្លឹប Atletico នៅតែបើកចំហរ… ហើយខាងក្លឹប Chelsea បានធ្វើការសម្រេចចិត្តយ៉ាងរឹងមាំចំពោះរឿងនេះ។

ការផ្ទេរកីឡាករ Gallagher ទៅកាន់ក្លឹប Atletico Madrid នៅមិនទាន់បរាជ័យនោះទេ រហូតមកដល់យប់មិញនេះ… ប៉ុន្តែក្លឹប Chelsea បានមើលឃើញការផ្ទេរ Gallagher និងកីឡាករ Joao Felix ជារឿង ២ផ្សេងគ្នា។ ក្លឹប Atletico អាចនឹងសម្រេចការផ្ទេរកីឡាករ Conor Gallagher ដោយគាត់អាចចុះហត្ថលេខាទៅលើឯកសារផ្ទេរ ស្របពេលការធ្វើតេស្តសុខភាពបានធ្វើរួចរាល់ហើយ… ប៉ុន្តែប្រសិនជាពួកគេមិនអោយកីឡាករ Gallagher ចុះហត្ថលេខាទេនោះ ក្លឹប Cheslea នឹងស្នើរអោយកីឡាករ Conor ត្រលប់មកកាន់ទីក្រុងឡុងដ៏នៅថ្ងៃអង្គារ៍នេះ។

ក្លឹប Cheslea នៅតែបើកចំហរចំពោះការផ្ទេរកីឡាករ Gallagher ទៅកាន់ Atletico Madrid ដដែល ប៉ុន្តែនៅពេលនេះពួកគេបានធ្វើការកក់ជើងហោះហើរឯកជន ដើម្បីនាំយកកីឡាករ Conor មកកាន់អង់គ្លេស ប្រសិនជាក្លឹប Atletico Madrid មិនព្រមដំណើរការផ្ទេរមួយនេះ។ ការចរចាផ្ទេរកីឡាករ Joao Felix នៅតែបន្ត ខណៈក្លឹប Chelsea ចង់បានគាត់ត្រលប់មកវិញ… ប៉ុន្តែវាជាការចរចាដាច់ដោយឡែកមួយពីកីឡាករ Conor៕