យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton បានបញ្ចប់ការចុះហត្ថលេខាយកកីឡាករ Brajan Gruda ជាអចិន្ត្រៃយ៍ពីក្លឹប Mainz។
ចាប់តាំងពីខែកក្កដាមកកីឡាករ Gruda បានក្លាយជាគោលដៅកំពូលរបស់ក្លឹប Brighton ខណៈលោក Fabian Hürzeler ជម្រុញអោយមានការចុះហត្ថលេខាយកគាត។ សម្រាប់តម្លៃផ្ទេរមួយនេះប្រមាណ ៣០លានអឺរ៉ូ៕