ខ្សែការពាររបស់ក្លឹបបាល់ទាត់ Visakha FC ទទួលបានសញ្ជាតិខ្មែរ

0

នេះបើយោងតាមការបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ក្លឹបបាល់ទាត់ Visakha FC – Pride of Cambodia បានសរសេរថា៖

«អបអរសាទរ! ខ្សែការពាររបស់យើង Khan Mohammed Faeez បានទទួលសញ្ជាតិខ្មែរ ដែលមានឈ្មោះខ្មែរ “កាន់ ម៉ូ ឬ KAN MO” ក្រោយមកប្រកបអាជីពនៅកម្ពុជា តាំងពីឆ្នាំ២០១៩ ។ ពួកយើងទាំងអស់គ្នា សូមជូនពរ កាន់ ម៉ូ ទទួលបានជោគជ័យថ្មីៗ ក្នុងនាមពលរដ្ឋកម្ពុជា ពិសេសការរួមចំណែកជួយក្លិបក្នុងរដូវកាលថ្មី ឆ្នាំ២០២៤/២៥ ខាងមុខ»៕