Mendy ទទួលបានកុងត្រាថ្មីនៅ Real Madrid

0

ក្លឹប Real Madrid បានផ្តល់កុងត្រាថ្មីអោយកីឡាករ Ferland Mendy ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧។

ខ្សែការពារឆ្វេងសញ្ជាតិបារាំងនៅសល់កុងត្រាមួយឆ្នាំទៀត ប៉ុន្តែការបន្តកុងត្រានេះត្រូវបានយល់ព្រម ដោយរង់ចាំតែការចុះហត្ថលេខាប៉ុណ្ណោះ។ នៅក្នុងកុងត្រានោះក៏បានបញ្ចូលនៅលក្ខខណ្ឌពន្យាមួយរដូវកាលទៀត។

លោក Carlo Ancelotti ចង់អោយកីឡាករ Mendy បន្តស្នាក់នៅ នឹងជាផ្នែកមួយរបស់គម្រោងក្លឹប Real Madrid នៅរដូវកាលក្រោយ៕