Alexander-Arnold ទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅអេស្ប៉ាញ

0

យោងតាមការចេញផ្សាយរបស់ Christian Falk បានឱ្យដឹងថាក្លឹប Real Madrid បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមក្លឹប Liverpool កីឡាករ Trent Alexander-Arnold ។

កុងត្រាបច្ចុប្បន្នរបស់ខ្សែការពារសញ្ជាតិអង់គ្លេសជាមួយហង្សក្រហមនឹងផុតកំណត់នៅឆ្នាំ ២០២៥ ហើយគាត់មិនទាន់បានបន្តកុងត្រាថ្មីនៅឡើយទេ។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការផ្លាស់ទៅ La Liga៕