Man City បដិសេធសំណើរក្លឹបនៅអារ៉ាប៊ីសាអូឌីត

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចារវាងក្លឹប Al-Nassr និងក្លឹប Manchester City សម្រាប់ការផ្ទេរកីឡាករ Ederson ត្រូវបានបិទនៅពេលនេះហើយ ខណៈសំណើរ ៣០លានអឺរ៉ូត្រូវបានបដិសេធ ហើយខាង Man City ទាមទារ ៦០លានអឺរ៉ូ។

អ្នកចាំទី Bento របស់ក្លឹប Athletico Paranaense ក៏ជាអ្នកចាំទីម្នាក់ស្ថិតក្នុងបញ្ជីដែលក្លឹប Al-Nassr ចង់បាន ហើយពេលនេះកំពុងចរចាគ្នាផងដែរ៕