Home ព័ត៌មានកីឡា Man Utd ចង់បានខ្សែការពាររបស់ក្លឹប Leverkusen

Man Utd ចង់បានខ្សែការពាររបស់ក្លឹប Leverkusen

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Manchester United បានចាប់ផ្តើមការពិភាក្សាជាមួយនឹងក្លឹប Bayern Leverkusen ទាក់ទងនឹងការផ្ទេរដ៏មានសក្តានុពលសម្រាប់ខ្សែការពារកណ្តាល Jonathan Tah។

ការវិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីការចរចាររវាងក្លឹប Leverkusen និងក្លឹប Bayern Munich សម្រាប់កីឡាករសញ្ជាតិអាឡឺម៉ង់ហាក់ដូចជាជាប់គាំង ដោយផ្តល់ឱ្យក្រុមរបស់លោក Erik ten Hag នូវឱកាសមួយដើម្បីឈានជើងចូល។

Tah ដែលជាកីឡាករសំខាន់សម្រាប់ក្លឹប Leverkusen បានបង្ហាញភាពលេចធ្លោកាលពីរដូវកាលមុន។ គាត់បានបង្ហាញខ្លួន ៤៨ដងនៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ ក្នុងនាមជាខ្សែការពារ។ ទម្រង់លេងរបស់គាត់បានជួយដល់ក្លឹប Leverkusen ដោយលេងមិនចាញ់នៅក្នុង Bundesliga និង DfB-Pokal ៕

Previous articleGiroud ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង
Next articleទីបំផុតលោក Gareth Southgate សម្រេចចិត្តលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស