Arsenal ចង់បានអ្នកចាំទីរបស់ក្លឹប Wolves

0

យោងតាមការចេញផ្សាយរបស់ The Athletic បានឱ្យដឹងថាសំណើររបស់ក្លឹប Arsenal ដែលផ្ញើរទៅកាន់ក្លឹប Wolverhampton Wanderers សម្រាប់ផ្ទេរយកអ្នកចាំទី Dan Bentley ត្រូវបានច្រានចោលហើយ។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Arsenal ក៏ដោយ ប៉ុន្តែក្លឹប Wolves បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងពិចារណាក្នុងការលក់អ្នកចាំទី Bentley ប្រសិនជាពួកគេទទួលបានសំណើរសមរម្យមួយ ដែលអាចអោយពួកគេយកកញ្ចប់ថវិកានេះទៅធ្វើការវិនិយោគពង្រឹងក្រុមរបស់ខ្លួនឡើងវិញបាន។ ទោះជាយ៉ាងណាក៏ដោយសំណើរដំបូងរបស់ក្លឹប Arsenal គឺស្ថិតនៅឆ្ងាយពីអ្វីដែលក្លឹប Wolves សម្លឹងមើលឃើញ។

កីឡាករ Bentley ដែលមកចូលរួមជាមួយនឹងក្លឹប Wolves កាលពីខែមករា ឆ្នាំ២០២៣ ទើបតែបង្ហាញខ្លួនបានតែ ៥ប្រកួតប៉ុណ្ណោះ។ ទម្រង់លេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹប Arsenal ដែលកំពុងសម្លឹងរកមើលការពង្រឹងនៅកន្លែងអ្នកចាំទី ខណៈកីឡាករ Aaron Ramsdale អាចនឹងចាកចេញពីក្លឹប៕