ក្លឹប Real Madrid នៅតែរក្សាគោលជំហររបស់ខ្លួនលើកីឡាករ Leny Yoro

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid នៅតែរក្សាភាពស្ងប់ស្ងាត់ ចំពោះរឿងកីឡាករ Leny Yoro បន្ទាប់ពីសំណើររបស់ក្លឹប Man Utd ត្រូវបានទទួលយកពីក្លឹប Lille។

ក្លឹប Real Madrid នៅតែចង់បានកីឡាករ Yoro មកចូលរួមជាមួយនឹងខ្លួន ហើយការផ្ទេរនៅរដូវក្តៅនេះត្រូវតែធ្វើតាមលក្ខខណ្ឌរបស់ពួកគេ ដោយមានតម្លៃផ្ទេរទាបជាង ៦០លានអឺរ៉ូ…. ឫក៏ពួកគេសប្បាយចិត្តក្នុងការរង់ចាំរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះហត្ថលេខាយករូបគាត់ដោយគ្មានតម្លៃខ្លួន៕