កីឡាករ Han Willhoft-King កំពុងត្រៀមតេស្តសុខភាពសម្រាប់ក្លឹបថ្មី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានព្រមព្រៀងទៅលើការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងដែលមានទេពកោលស្យ Han Willhoft-King ដែលកើតឆ្នាំ២០០៦ សម្រាប់ក្រុម U19 របស់ក្លឹប ។

កីឡាករ Han Willhoft-King បានចាកចេញពីក្លឹប Tottenham កាលពីប៉ុន្មានសប្តាហ៍មុន ហើយគាត់បានសម្រេចចិត្តមកចូលរួមជាមួយនឹងក្លឹប Manchester City ជាមួយនឹងកុងត្រារយៈពេល ២ឆ្នាំ។ ការធ្វើតេស្តសុខភាពនឹងត្រូវធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ៕