ក្លឹបនៅអេស្ប៉ាញចង់បានកីឡាករ Jaden Philogene

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Barcelona សម្លឹងចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Hull City កីឡាករ Jaden Philogene នៅរដូវក្តៅនេះ។

ក្លឹបយក្សកាតាឡានកំពុងបញ្ចុះបញ្ចូលក្លឹបនៅអង់គ្លេស ហើយពួកគេមានផែនការក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ២២ឆ្នាំ រយៈពេលមួយឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងកាតព្វកិច្ចទិញនៅរដូវកាលក្រោយ៕