ពីរក្លឹបកំពុងប្រជែងគ្នាចង់បានកីឡាករ Ian Maatsen

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមិនមែនតែក្លឹប Borussia Dortmund ទេ ដែលចាប់អារម្មណ៍ចង់បានកីឡាករ Ian Maatsen។ ក្នុងនោះក្លឹប Aston Villa ក៏កំពុងជម្រុញក្នុងការផ្ទេរយកខ្សែការពារឆ្វេងសញ្ជាតិហូឡង់ ដែលត្រូវបានចាត់ទុកថាជាគោលដៅផ្ទេរនៅក្នុងរដូវក្តៅនេះ។

Aston Villa បានពិភាក្សាជាមួយ Maatsen និងក្លឹប Chelsea រួចហើយ ក្នុងអំឡុងពេលពិភាក្សាសម្រាប់ Jhon Durán ហើយការចរចានៅតែបន្តសម្រាប់ Maatsen៕