Man Utd សម្លឹងឃើញកីឡាករដែលអាចជំនួសតំណែងខ្សែការពារ Varane

0

ព័ត៌មានចចាមអារ៉ាមរវាងក្លឹប Manchester Unite នឹងខ្សែការពារ Jarrad Branthwaite កាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្លឹបបិសាចក្រហមត្រូវការពង្រឹងនៅតំបន់ការពាររបស់ខ្លួន ក្រោយយុទ្ធនាការមិនល្អនៅ Premier League និងការចាកចេញពីរបស់កីឡាករ Raphael Varane។

នេះបើយោងតាមការចេញផ្សាយរបស់ Liverpool Echo បានអោយដឹងថាក្លឹប «រំពឹង» ថានឹងអាចបញ្ចប់ការផ្ទេរយកខ្សែការពារកណ្តាលនេះអោយបានមុនថ្ងៃទី៣០ ខែមិថុនា ខណៈខាងក្លឹប Everton ត្រូវការប្រមូលថវិកានៅថ្ងៃនោះដូចគ្នា ដើម្បីបំពេញតាមការសន្យាប្រាក់ចំណេញ និងនិរន្តរភាពរបស់ពួកគេ៕