កាន់តែកៀកហើយដែលយុវជនសញ្ជាតិប្រេស៊ីល Luis Guilherme នឹងផ្ទេរមកទឹកដីអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham បាននិយាយព្រមព្រៀងគ្នាក្នុងការចុះហត្ថលេខាយកយុវជនសញ្ជាតិប្រេស៊ីល Luis Guilherme។

ការព្រមព្រៀងត្រូវបានធ្វើឡើងជាមួយនឹងក្លឹប Palmeiras ខណៈកំពុងរង់ចាំការធ្វើតេស្តសុខភាពដែលនឹងធ្វើឡើងនៅអង់គ្លេសនៅសប្តាហ៍ក្រោយ សម្រាប់គ្រាប់ពេជ្រកើតឆ្នាំ២០០៦រូបនេះ។ តម្លៃផ្តេរ ២៣លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៧លានអឺរ៉ូ នឹងលក្ខខណ្ឌលក់ចេញនាពេលអនាគត ២០%សម្រាប់ក្លឹប Palmeiras ត្រូវបានព្រមព្រៀងដោយក្លឹបទាំង ២៕