យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Sociedad បានបើកការពិភាក្សាក្នុងការចុះហត្ថលេខាផ្ទេរយកខ្សែការពារឆ្វេង Sergio Gomez របស់ក្លឹប Manchester City ខណៈការចរចាជំហ៊ានដំបូងបានកើតឡើងហើយ។
កីឡាករ Gomez រំពឹងថានឹងចាកចេញពីក្លឹប Manchester City នៅរដូវក្តៅនេះ ហើយក្លឹប Real Sociedad កំពុងតែស្វែងរកអ្នកមកជំនួសកីឡាករ Kieran Tierney ដោយសារតែគាត់នឹងត្រូវត្រលប់ទៅកាន់ក្លឹប Arsenal វិញ៕