ភ្នាក់ងាររបស់ Sterling ចេញមកបញ្ជាក់ពីព័ត៌មានផ្ទេរ

0

យោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាក្រុមការងាររបស់កីឡាករ Raheem Sterling បានបដិសេធព័ត៌មានដែលថាគាត់មានទំនាក់ទំនង់ជាមួយនឹងក្លឹប Fenerbahçe គឺគ្មានការចរចាណាមួយកើតឡើងនោះទេ ហើយក៏មិនមានការចាប់អារម្មណ៍ពីកីឡាករ Sterling ផងដែរ។

ក្រុមការងាររបស់​ Sterling បានបន្ថែមទៀតថាគាត់គ្មានផែនការក្នុងការចាកចេញទៅលេងនៅទួរគីនោះទេ៕