យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបនៅ Premier League បានបោះឆ្នោតរក្សា VAR ដែលជាការសម្រេចចិត្តជាផ្លូវការ។
ក្លឹប Premier League បានបោះឆ្នោតគាំទ្រ ១៩ ទល់នឹង ១ ក្នុងការរក្សា VAR ដោយក្នុងនោះក្លឹប Wolves គឺជាក្លឹបតែមួយគត់ដែលចង់ដក VAR ចេញ។ Premier League បញ្ជាក់ផងដែរថាមានការព្រមព្រៀងគ្នា ដោយ VAR ត្រូវតែកែលម្អ សម្រាប់ជាប្រយោជន៍ដល់ការប្រកួត និងអ្នកគាំទ្រ៕