ករណីអគ្គីភ័យឆាប់ឆេះហាងលក់ សំលៀកបំពាក់នារី LABE

0

កណ្តាល៖ ខណៈ​ដែរ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ និង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ ល្បាត​តាម​ដងផ្លូវ និង ភូមិសាស្ត្រ​ស្មុ​ក​ស្មាញ ងាយ​រង​គ្រោះ ក៏​បាន​ប្រទះ​ឃើញ​ផ្សែង​ខ្មៅ​ហុយ​ចេញពី​ហាង​លក់ សំលៀក​បំពាក់​នារី LABE នៅ​លើ​កំណាត់​ផ្លូវ​២១​អា ចំណុច​ភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​វេលា​ម៉ោង ០៩:៤០​នាទី កម្លាំង​នគរបាល​យើង​ក៏​បាន​ហៅ​ម្ចាស់ផ្ទះ ដើម្បី​បើកទ្វា​ហាង​លក់​ខោអាវ​ពិនិត្យ​មើល ក៏​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ លោក​អធិការ ក៏​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​អោយ កម្លាំង​ការិយាល័យ បង្ការ ពន្លត់ និង សង្គ្រោះ​អគ្គិភ័យ ចុះ​មក​អន្តរាគមន៍​ពន្លត់​ភ្លាម ដោយ​មាន​កិច្ចសហការ​ពី រថយន្ត​សង្គ្រោះ ពន្លត់​អគ្គិភ័យ បញ្ជាការដ្ឋាន​អង្គរក្ស ផង​ដែរ ។

ជា​លទ្ធផល នគរបាល​យើង​គ្រប់គ្រង​ស្ថានការណ៍​ឆាបឆេះ​បាន​ដោយ​ជោគជ័យ​មិន​អោយ​ឆេះ​រីក​រាលដាល​ដល់​ផ្ទះ​ពុក​ម៉ែ​បងប្អូន​ជិតខាង បន្តរ​ទៀត ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ