ទីបំផុត Mbappe បានចេញសេចក្តីថ្លែងការផ្លូវការអំពីអនាគតរបស់គាត់

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kylian Mbappe បានចេញសេចក្តីថ្លែងការផ្លូវការអំពីអនាគតរបស់គាត់ដូចខាងក្រោម៖

«ក្តីស្រម៉ៃក្លាយជាការពិត។ សប្បាយរីករាយ និងមានមោទនភាពក្នុងការទៅចូលរួមជាមួយក្លឹបក្នុងក្តីស្រម៉ៃរបស់ខ្ញុំ គឺ Real Madrid។ គ្មាន​នរណា​អាច​យល់​ថា​ខ្ញុំ​រំភើប​ចិត្តយ៉ាងណានៅ​ពេល​នេះ​ទេ។ មិនអាចរង់ចាំជួបអ្នក Madridistas ហើយសូមអរគុណសម្រាប់ការគាំទ្រដែលមិនគួរឱ្យជឿរបស់អ្នក។ Hala Madrid!»៕