កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាចង់អោយក្លឹប Al-Nassr នាំយកអតីតមិត្តរួមក្រុមរបស់គាត់ការនៅ Real Madrid ចំនួន ២រូបមកអារ៉ាប៊ីសាអូឌីត។
Ronaldo ត្រូវបានគេរាយការណ៍ថាបានប្រតិកម្មចំពោះការបរាជ័យចុងក្រោយរបស់ Al-Nassr ក្រោមស្នាដៃក្រុម Al-Hilal ដោយចង់ហៅអតីតមិត្តរួមក្រុម Real Madrid របស់គាត់ Nacho Fernandez និង Casemiro ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមជាមួយគាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត។
នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករទាំង ២ បានប្រឈមទៅនឹងភាពមិនច្បាស់លាស់អំពីអនាគត ខណៈកីឡាករ Ronaldo កំពុងព្យាយាមទាក់ទាញពួកគេឱ្យទៅ Saudi Pro League៕