យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Davy Klaassen នឹងចាកចេញពីក្លឹប Inter ដោយគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរខាងមុខ។
ក្នុងនោះត្រូវបានគេដឹងថាជម្រើសក្នុងការពន្យាកុងត្រារបស់ Klaasen រហូតដល់ខែមិថុនា ឆ្នាំ២០២៥ត្រូវបានផុតកំណត់កាលពីថ្ងៃសុក្រកន្លងទៅហើយ។ គាត់ត្រូវបានក្លឹបជាច្រើនទាក់ទងរួចហើយ ក្នុងនោះគាត់ក៏បើកចំហសម្រាប់ការស្នាក់នៅបន្តក្នុងទឹកដីអ៊ីតាលី៕