មិនធម្មតាក្លឹបចំនួន ១០នៅអារ៉ាប់ចង់បាន De Bruyne

0

ភ្នាក់ងាររបស់កីឡាករ Kevin De Bruyne របស់ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទងជាមួយក្លឹបនៅ Saudi Pro League ជាច្រើនជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ។

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាអ្នកតំណាងរបស់ខ្សែបម្រើបែលហ្ស៊ិករូបនេះ បានជួបជាមួយនឹងក្លឹបនៅ Saudi Pro League ចំនួន ១០ក្លឹប ដើម្បីពិភាក្សាអំពីការផ្ទេរនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ភ្នាក់ងារកំពូល Alan Redmond និង Renato Martinez បានជួបជាមួយ Al-Hilal, Al-Nassr និង Al-Ittihad ក្នុងចំណោមក្លឹបផ្សេងទៀតជុំវិញការផ្លាស់ប្តូរសក្តានុពលសម្រាប់ខ្សែបម្រើ៕