យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសហម្ចាស់ក្លឹប Chelsea លោក Todd Boehly បាននិយាយអំពីការចំណាយរបស់ក្លឹប Chelsea ថា៖
«យើងមិនបានចំណាយលុយទេ ប៉ុន្តែពួកយើងកំពុងវិនិយោគលុយ។ នៅពេលដែលពួកយើងចំណាយ គឺមានន័យថាពួកយើងកំពុងវិនិយោគ ហើយកីឡាករទាំងនោះនឹងបន្តរក្សាបាននៅតម្លៃរបស់ពួកគេ។ ខ្ញុំប្រកែកថាការវិនិយោគដែលធ្វើនៅ Chelsea បានរក្សាតម្លៃរបស់ពួកគេ»៕