មានក្លឹបច្រើនចាប់អារម្មណ៍ចង់បានកីឡាករ Stefan Savic

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Stefan Savic អាចចាកចេញពីក្លឹប Atletico Madrid នៅរដូវក្តៅនេះ បើទោះបីជាការបន្តកុងត្រារបស់គាត់នៅសល់រយៈពេលមួយឆ្នាំទៀតក៏ដោយ។

កីឡាករ Savic បានបើកចំហរសម្រាប់ការប្រកួតប្រជែងថ្មី បន្ទាប់ពីស្នាក់នៅជាមួយក្លឹប Atletico អស់រយៈពេលជាច្រើនឆ្នាំ ហើយបានត្រៀមរួចរាល់ក្នុងការចាកចេញនៅរដូវក្តៅនេះ។ ក្នុងនោះត្រូវបានគេជឿជាក់ថាក្លឹបមកពីអារ៉ាប៊ីសាអូឌីត ទួរគី អ៊ីតាលី បានបង្ហាញការចាប់អារម្មណ៍រួចហើយទៅលើរូបគាត់៕