យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Casemiro អាចនឹងចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ ក្រោយមានការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League។
ក្លឹបនៅ Saudi Pro Leauge បានដាក់បញ្ចូលកីឡាករ Casemiro នៅក្នុងបញ្ជីដែលខ្លួនចង់បានសម្រាប់ឆ្នាំ២០២៤ ហើយចាប់តាំងពីខែតុលាមកពួកគេបានរៀបចំនៅសំណើរសម្រាប់ការផ្ទេរមួយនេះនៅរដូវក្តៅ។ ការដាក់សំណើរជាផ្លួវការ និងការទំនាក់ទំនងត្រូវបានរំពឹងទុកថានឹងធ្វើឡើងបន្ទាប់ពីថវិកាចុងក្រោយសម្រាប់ក្លឹប SPL ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់នៅក្នុងសប្តាហ៍ខាងមុខនេះ៕