ក្លឹបនៅអ៊ីតាលីចង់បានកីឡាករ Emerson Royal

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Emerson Royal អាចនឹងចាកចេញពីក្លឹប Tottenham ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។

ក្នុងនោះក្លឹប AC Milan នឹងចុះហត្ថលេខាយកខ្សែការពារស្តាំនៅក្នុងរដូវក្តៅខាងមុខ ហើយកីឡាករ Emerson គឺជាគោលដៅចំបងបំផុតរបស់ពួកគេក្នុងទីផ្សារដោះដូរបន្ទាប់។

គួរបញ្ជាក់ថាកីឡាករ Emerson ដែលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនរំពឹងថានឹងចាកចេញពីក្លឹប Tottenham Hotspur នៅរដូវក្តៅ៕