យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pochettino បាននិយាយអំពីអារម្មណ៍គាត់ចំពោះក្លឹប Chelsea ថា៖
«វាជារឿងងាយស្រួលក្នុងការមកកាន់ទីនេះសម្រាប់ការប្រកួតដំបូង ហើយថើបស្លាកសញ្ញារបស់ក្លឹប ប៉ុន្តែវាមិនមែនជាលក្ខខណ្ឌធម្មជាតិរបស់ខ្ញុំនោះទេ។ ខ្ញុំចង់បង្កើតនៅអារម្មណ៍ពិត។ ប្រសិនជាពួកយើងមកដល់នៅថ្ងៃណាមួយ ហើយទទួលបានអារម្មណ៍ស្រលាញ់រវាងអ្នកគាំទ្រ និងយើង នោះវានឹងក្លាយជាការពិត មិនមែនជាការក្លែងក្លាយទេ ពីព្រោះយើងមិនមែនជាមនុស្សក្លែងក្លាយនោះទេ»៕