ក្លឹបនៅអាល្លឺម៉ង់ចង់បានលោក Roberto De Zerbi ទៅដឹកនាំ

0

យោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹប Bayern Munich បានធ្វើការពិភាក្សាទៅលើការតែងតាំងអ្នកចាត់ការថ្មីសម្រាប់មកជំនួសកន្លែងរបស់លោក Thomas Tuchel ដែលនឹងចាកចេញនៅចុងរដូវកាលនេះ។

លោក Max Eberl នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich ចង់តែងតាំងគ្រូបង្វឹកក្លឹប Brighton លោក Roberto De Zerbi ខណៈដែលអតីតគ្រូបង្វឹករបស់ពួកគេលោក Hansi Flick ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីដែលក្លឹបចាប់អារម្មណ៍ចង់បានដូចគ្នា៕