យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Manchester United កំពុងស្វែងរកនៅជម្រើសក្នុងការចុះហត្ថលេខាលើអ្នកចាំទី Alex Remiro របស់ក្លឹប Real Sociedad នៅមុនរដូវកាល២០២៤-២៥ ខណៈដែលពួកគេអាចចែកផ្លូវជាមួយកីឡាករ Andre Onana។
ក្លឹបយក្សនៅ Premier League នឹងសម្លឹងមើលការចរចារលើលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករសញ្ជាតិអេស្ប៉ាញ ដែលមានតម្លៃប្រមាណ ៦០លានផោន៕