យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag និយាយយ៉ាងនេះក្រោយបញ្ចប់ការប្រកួតជាមួយនឹងក្លឹប Crystal Palace ថា៖
«ខ្ញុំនឹងបន្តប្រយុទ្ធ។ ខ្ញុំត្រូវតែធ្វើវាជាមួយកីឡាករដែលមិនមានបញ្ហារបួស។ មានហេតុផល គ្រប់គ្នាបានឃើញនៅតំបន់ការពាររបស់យើងហើយ…. ប៉ុន្តែពួកយើងត្រូវតែដោះស្រាយវា។ យើងគួរតែបន្តប្រយុទ្ធដូចអ្នកគាំទ្រចង់បាន»។
«ក្នុងនាមជា Manchester United យើងគួរតែធ្វើបានល្អជាងនេះ។ កីឡាករដែលមិនមានបញ្ហារបួសគួរតែធ្វើបានល្អជាងនេះ។ វាសកសមនឹងទទួលបានការចាញ់ហើយ។ ទម្រង់លេងមិនតាមអ្វីដែលបានរំពឹងទុក»៕