យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayer Leverkusen បានធ្វើការសាកសួរអំពីខ្សែបម្រើ Aleix García របស់ក្លឹប Girona ដែលជាគោលដៅផ្ទេរសម្រាប់រដូវក្តៅនេះ។
មិនទាន់មានការព្រមព្រៀងណាមួយនោះទេ ប៉ុន្តែគាត់ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Bayer Leverkusen។ ក្លឹប Barca ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរកាលពីខែមករា ប៉ុន្តែមិនមានការចរចាណាមួយកើតឡើងនោះទេ៕