យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kalvin Phillips នឹងត្រលប់មកកាន់ក្លឹប Man City នៅចុងរដូវកាលនេះវិញ ដោយគាត់នឹងមិនបន្តស្នាក់នៅជាមួយនឹងក្លឹប West Ham នោះទេ ដោយតែក្លឹបបានសម្រេចចិត្តហើយថាមិនទិញផ្តាច់កុងត្រាគាត់។
កីឡាករ Phillips បានជួបនៅបញ្ហារបួសនាពេលថ្មីៗនេះ ហើយក្លឹប West Ham ក៏បានសម្រេចចិត្តប្រឆាំងនឹងការទិញផ្តាច់គាត់។ ខាងក្លឹប Manchester City នឹងពិនិត្យមើលទៅលើជម្រើសផ្សេងទៀតសម្រាប់កីឡាករ Kalvin ហើយក្នុងនោះក្លឹប Leeds ក៏ជាក្លឹបដែលចាប់អារម្មណ៍គាត់៕