ក្លឹបធំពីរកំពុងប្រជែងគ្នាចង់បាន Marc Guehi

0

កីឡាករ Marc Guehi របស់ក្លឹប Crystal Palace កំពុងសម្លឹងរកការចាកចេញ ខណៈក្លឹប Manchester United ហើយ Arsenal ចង់ចុះហត្ថលេខាលើខ្សែការពាររូបនេះនៅរដូវក្តៅខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Crystal Palace បានរំពឹងថាបាត់បង់ខ្សែការពារឆ្នើមរូបនេះនៅរដូវក្តៅខាងមុខ ខណៈមានការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម និងកាំភ្លើងធំ។ ខ្សែការពារកណ្តាលមានវ័យ ២៣ឆ្នាំបានក្លាយជាការចាប់អារម្មណ៍ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ខណៈពេលដែលគាត់បន្តស្នាក់នៅក្លឹប Palace កាលពីរដូវក្តៅមុន។ ឥឡូវនេះគេរំពឹងថាគាត់នឹងធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះ៕