អនាគតរបស់លោក Xavi ជាមួយក្លឹប Barca មានការប្រែប្រួល

0

គ្រូបង្វឹកក្លឹប Barcelona លោក Xavi Hernandez បានប្រកាសកាលពីខែមករាថា គាត់នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាមានព័ត៌មានជាច្រើនបានបញ្ជាក់លោក Xavi អាចនឹង «បើកចំហ» ដើម្បីបន្តធ្វើជាគ្រូបង្វឹក Barca ក្រោយចប់រដូវកាលនេះ បើទោះបីជាគាត់បានប្រកាសលាលែងពីតំណែងជាអ្នកចាត់ការក្លឹបយក្សមួយនេះ កាលពីប៉ុន្មានខែមុនក៏ដោយ។

ខណៈពេលដែលរបាយការណ៍បានអះអាងពីលទ្ធភាពដែលធ្វើអោយលោក Xavi នឹងស្នាក់នៅក្លឹបនេះ គឺនឹងត្រូវពិភាក្សាដោយភាគីក្លឹប និងគាត់៕