យោងតាមការចេញផ្សាយរបស់លោក Christian Falk បានអោយដឹងថាអាណត្តិរបស់លោក Julian Nagelsmann ជាគ្រូបង្វឹករបស់អាល្លឺម៉ង់នឹងត្រូវបន្តរហូតដល់ឆ្នាំ២០២៦ ហើយលោកក៏នឹងបដិសេធតំណែងជាគ្រូបង្វឹកនៅក្លឹប Bayern Munich។
ជាមួយនឹងព្រឹត្តិការ FIFA World Cup 2026 ខាងសហព័ន្ធបាល់ទាត់អាឡឺម៉ង់ (DFB) មើលឃើញថាលោក Nagelsmann ជាជម្រើសគ្រូបង្វឹករយៈពេលវែង ដែលមានសក្តានុពលក្នុងការដឹកនាំក្រុមជម្រើសជាតិ៕