ក្លឹ​ប​ពីរ​នៅ Bundesliga ប្រជែង​គ្នា​ចង់បាន Chris Fuhrich

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Sport Bild បានអោយ​ដឹង​ថា​ខ្សែប្រយុទ្ធ​ស្លាប​ក្លឹ​ប Stuttgart កីឡាករ Chris Fuhrich បាន​ក្លាយជា​គោលដៅ​របស់​ក្លឹ​ប Bayern Munich និង Borussia Dortmund សម្រាប់​ទីផ្សារ​ដោះ​ដូរ​រដូវក្តៅ​ខាង​មុខ​។

កីឡាករ​វ័យ ២៦​ឆ្នាំ​ខាងលើ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​យក្ស​នៅ Bundesliga ដោយ Führich បង្ហាញ​ពី​បំណង​ចង់​ចូលរួម​ជាមួយ​ក្លឹ​ប Bayern Munich ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្លឹ​ប Borussia Dortmund ដែល​កីឡាករ Fuhrich ធ្លាប់​លេង​ពី​មុន​មក ក៏​ចាប់អារម្មណ៍​ចង់បាន​គាត់​ត្រលប់​ទៅ​វិញ​។

ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប Dortmund ក៏​ដោយ ប៉ុន្តែ​តម្លៃ​ផ្តាច់​កុងត្រា ២៣.៥​លាន​អឺ​រ៉ូ​អាច​ជា​ការ​ប្រឈម​ដ៏​សំខាន់​មួយ​សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លឹ​ប​។ តែ​ក្លឹ​ប Dortmund នៅ​តែ​អាច​ទទួល​បាន​អត្ថប្រយោជន៍ ១​លាន​អឺ​រ៉ូ ប្រសិនបើ​កីឡាករ Führich ផ្ទេរ​ទៅ​កាន់​ក្លឹ​ប Bayern Munich៕