Van de Beek នឹងត្រូវវិលត្រលប់មកកាន់ Man Utd វិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Donny van de Beek នឹងត្រលប់មកកកាន់ក្លឹប Man United នៅខែមិថុនាខាងមុខ។ លក្ខខណ្ឌទិញផ្តាច់មានតម្លៃ ១១លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូ ដែលមាននៅក្នុងលក្ខខណ្ឌខ្ចីជើង នឹងមិនត្រូវប្រើប្រាស់ដោយក្លឹប Eintracht Frankfurt នោះទេ។

ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះរំពឹងទុកក្នុងការសម្លឹងរកមើលអនាគតថ្មី និងក្លឹបថ្មីនៅទីផ្សារដោះដូររដូវក្តៅខាងមុខ៕