ក្លឹបនៅ Premier League ត្រៀមលុយ ៦០លានអឺរ៉ូសម្រាប់ផ្ទេរកីឡាករ Estevao

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sports Witness បានអោយដឹងថាក្លឹបនៅ Premier League បានដាក់សំណើរមានតម្លៃ ៦០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាយកកីឡាករ Estevao ក្នុងទម្រង់ ៤០លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ ២០លានអឺរ៉ូ។ លក្ខខណ្ឌក្នុងការផ្តាច់កុងត្រារបស់គាត់មានតម្លៃប្រមាណ ៦០លានអឺរ៉ូ ប៉ុន្តែមើលទៅវាមិនអាចបង់ប្រាក់ពេញភ្លាមៗនោះទេ ខណៈខាងក្លឹប Palmeiras នៅតែអាចទទួលយកសំណើរមួយនេះ។

បើយោងតាមប្រភពខាងលើបានអោយដឹងថាខាងក្លឹបនៅប្រេស៊ីលអាចនឹងពិចារណាទៅលើការផ្តល់អោយគាត់នៅកុងត្រាថ្មី ប៉ុន្តែក៏មានការស្ទាក់ស្ទើរដោយសារតែពួកគេគិតថាតម្លៃខ្លួនរបស់គាត់អាចនៅតែកើនឡើងបន្តទៀត។ ជាមួយនឹងទំនាក់ទំនងជិតស្និទ្ធជាមួយនឹងកីឡាករវ័យ ១៦ឆ្នាំ ខាងក្លឹប Chelsea គឺជាក្រុមដែលមានតម្រុយអាចទទួលយកបានគាត់៕