បរទេស៖ លោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្លឹប FC Barcelona បានបញ្ជាក់ជាថ្មីនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។
បើទោះបីជាមានការរំពឹងទុក និងការសាកសួរទាក់ទងនឹងការធ្វើការសម្រេចចិត្តឡើងវីញក៏ដោយ ក៏លោក Xavi នៅតែធ្វើការបញ្ជាក់យ៉ាងច្បាស់អំពីការចាកចេញដដែរ។ លោកបានអះអាងថា ការសម្រេចចិត្តរបស់លោកត្រូវបានធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ ហើយក៏ជាការសម្រេចចុងក្រោយ។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ លោក Xavi បានប្រកាសថា៖ “ការសម្រេចចិត្តរបស់ខ្ញុំក្នុងការចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ នឹងមិនផ្លាស់ប្តូរទេ។ ការសម្រេចចិត្តដែលខ្ញុំបានធ្វើគឺត្រឹមត្រូវ ហើយវាបានផ្តល់អោយនៅអារម្មណ៍សុវត្ថិភាពទៅកាន់ក្លឹប កីឡាករ សូម្បីតែសារព័ត៌មាន។ ប៉ុន្តែសម្រាប់ខ្ញុំ និងបរិស្ថានផងដែរ… ប៉ុន្តែខ្ញុំមិនផ្លាស់ប្តូរចិត្តនោះទេ៕