Di Maria ស្ទាក់ស្ទើរក្នុងការផ្ទេរទៅកាន់ក្លឹបនេះ

0

បរទេស៖ កីឡាករ Angel Di Maria នៅតែមិនទាន់សម្រេចចិត្តអំពីអនាគតក្លឹបដែលគាត់នឹងលេងនោះទេ ខណៈកុងត្រារបស់គាត់ជាមួយ Benfica នឹងផុតនៅរដូវក្តៅនេះ។ ខាងក្លឹប Benfica ចង់រក្សាម្ចាស់ជើងឯក World Cup រូបនេះ នឹងបានផ្តល់នៅសំណើរថ្មីសម្រាប់គាត់។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករអាយុ ៣៦ឆ្នាំរូបនេះកំពុងសញ្ជឹងគិតអំពីការវិលត្រឡប់ទៅកាន់ក្រុមដើមរបស់គាត់វិញ គឺក្លឹប Rosario Central។ ប៉ុន្តែស្ថានភាពថ្មីៗនេះបានបន្ថែមភាពស្មុគស្មាញដល់ដំណើរការធ្វើការសម្រេចចិត្តរបស់កីឡាករ Di Maria ចាប់តាំងពីគាត់ទទួលបានការគំរាមកំហែងដល់ផ្ទះគ្រួសាររបស់គាត់នៅជាយក្រុង Rosario ។

ឆ្លើយតបនឹងស្ថានភាពនេះ Di Maria បាននិយាយថា៖ “ខ្ញុំសុខសប្បាយទេ ខ្ញុំកំពុងរក្សាស្ងប់ស្ងាត់។ ពេលវេលាដ៏ពិបាកបានកន្លងផុតទៅហើយ។ អ្វីដែលសំខាន់គឺគ្រូសាររបស់ខ្ញុំបានសុខសប្បាយ ហើយគ្មានអ្វីកើតឡើងចំពោះពួកគេ។ វាជារឿងដ៏សំខាន់បំផុត”។

គាត់ក៏បានបន្តទៀតថា៖ “ខ្ញុំទទួលបានទំនុកចិត្តពីគ្រូបង្វឹក ខ្ញុំតែងតែនិយាយថាខ្ញុំចង់លេង ហើយគាត់ផ្តល់ទំនុកចិត្តច្រើនដល់ខ្ញុំដើម្បីកែលម្អ។ ខ្ញុំមានក្តីសុខជាមួយនឹងរដូវកាលនេះ។ អ្វីដែលសំខាន់គឺត្រូវផ្តោតលើការប្រកួត និងការឈ្នះពានរង្វាន់ជាមួយក្លឹបនេះ។ ខ្ញុំមិនដឹងថានឹងទៅជាយ៉ាងណាចំពោះអនាគតរបស់ខ្ញុំ”៕