ក្រុមជម្រើសជាតិអាឡឺម៉ង់ និងសម្រេចចិត្តអំពីអនាគតលោក Nagelsmann

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Rudi Voller ប្រធានក្រុមបាល់ទាត់ជម្រើសអាឡឺម៉ង់បាននិយាយអំពីអនាគតរបស់លោក Julian Nagelsmann ថា៖

“វានឹងមានការសម្រេចចិត្តនៅប៉ុន្មានសប្តាហ៍ក្រោយនេះ។ គាត់កំពុងតែមានតម្រូវកាលច្រើន។ វាមិនមែនជារឿងសំងាត់នោះទេ ដែលពួកយើងចង់បន្តការងារជាមួយគាត់ ប៉ុន្តែគាត់មានក្លឹបជាច្រើនដែលចង់បានគាត់។ ពួកយើងសង្ឃឹមថាគាត់នឹងបន្តស្នាក់នៅជាមួយពួកយើង”៕