កីឡាករ Coman រំលឹកដល់រឿងចង់ចាកចេញពីក្លឹប Bayern

0

បរទេស៖ កីឡាករ Kingsley Coman បានរាយការណ៍អំពីការចង់ផ្ទេរចេញពីក្លឹប Bayern Munich ទៅកាន់ក្របខណ្ឌ Premier League ក្រោយមានការខកបំណង់នៅក្នុងរដូវកាលនេះនៅអាឡឺម៉ង់។

ចាប់តាំងពីមកចូលរួមជាមួយនឹងក្លឹប Bayern កីឡាករ Coman បានក្លាយជាចំណែកមួយជួយអោយក្លឹបទទួលបានជោគជ័យ ជួដោយបានរួមចំណែកដល់ការឈ្នះពានជាច្រើនរបស់ពួកគេ រួមទាំងពានរង្វាន់ Champions League ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាទោះបីជាមានកុងត្រាជាមួយក្លឹប Bayern រហូតដល់ឆ្នាំ២០២៧ ក៏ដោយ ក៏អនាគតរបស់គាត់នៅក្លឹបមិនប្រាកដប្រជា ខណៈដែលគាត់គិតអំពីការចាកចេញ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការប្រកួតប្រជែងនៅលីគថ្មីមួយទៀត ដែលភាគច្រើនអាចនៅអង់គ្លេស ឫក៏អេស្ប៉ាញ បន្ទាប់ពីគាត់បានទទួលជោគជ័យនៅអាឡឺម៉ង់ នៅបារាំងជាមួយនឹងក្លឹប PSG និងនៅអ៊ីតាលីជាមួយនឹងក្លឹប Juventus៕